|
|
ឪពុកម្តាយរបស់ Francesco Camarda រំភើបចិត្តយ៉ាងខ្លាំង នៅពេលដែលកូនប្រុសរបស់ពួកគេបានឈានជើងចូលទីលានសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ AC Milan ក្នុងជ័យជម្នះនាពេលថ្មីៗនេះលើក្រុម Fiorentina ។
ទោះបីជា AC Milan នាំមុខបន្តិច 1-0 ហើយ Fiorentina ខំប្រឹងរកគ្រាប់បាល់តាមស្មើក៏ដោយ Coach Stefano Pioli បានសម្រេចចិត្តនាំ Camarda ចូលលេងនៅនាទីទី 84 ។ នៅអាយុត្រឹមតែ 15 ឆ្នាំ 260 ថ្ងៃ គេបានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ Serie A ។
ម្ចាស់កំណត់ត្រាមុនគឺ Wisdom Amey។ គាត់មានអាយុ 15 ឆ្នាំ 274 ថ្ងៃនៅពេលដែលគាត់បានលេងការប្រកួតដំបូងរបស់គាត់សម្រាប់ Bologna ក្នុងខែឧសភា ឆ្នាំ 2021 ដូចដែលបានរាយការណ៍ដោយ Sky Sport Italia ។
នៅពេលអ្នកប្រកាសហៅឈ្មោះ Camarda ហើយហ្វូងមនុស្សអបអរសាទរ កាមេរ៉ាបានចាប់យកឪពុកម្តាយរបស់ Camarda ជាពិសេសម្តាយរបស់គាត់ដែលទប់ទឹកភ្នែកមិនបាន។
ជ័យជម្នះ 1-0 របស់ Mailan ទល់នឹង Fiorentina បានបញ្ចប់ការប្រកួតថ្មីៗរបស់ពួកគេដោយគ្មានជ័យជម្នះ ហើយរក្សាពួកគេឱ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងលីក។ ឥឡូវនេះពួកគេតាមពីក្រោយក្រុម Inter Milan ចំនួន 5 ពិន្ទុដែលនាំមុខគេក្នុងលីក។
Facebook Page Aa2888
🔥លទ្ធផលការប្រកួត SERIE A 🔥 ATALANTA VS EMPOLI ...
🔥លទ្ធផលការប្រកួត LA LIGA 🔥 REAL MADRID VS SEVILLA ...
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 TOTTENHAM VS LIVERPOOL ...
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 MANCHESTER UNITED VS BOURNEMOUTH ...
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 LEICESTER CITY VS WOLVES ...